Category Archives: News

Converse Run Star Hike

Run Star Hike ត្រូវបានរចនាថ្មីនៅលើទំរងើស្បែកជើងចាស់។បន្ទាប់ពីទទួលបានការពេញនិយមសំរាប់ High-Top version, Converse បានបន្តបញ្ចេញ version Low-Top ដើម្បីបង្កើតភាពលេចធ្លោមួយនៅក្នុងពិភពនៃការរចនាស្បែកជើងប៉ាតានាពេលថ្មីៗនេះ។ បន្ទាប់ពីការផ្លាស់ប្តូរទំរង់នៃការរចនាម៉ូដ Converse បានអនុវត្តនូវយុទ្ធសាស្ត្រវិនិយោគទាក់ទងនឹង“Product Marketing” កាន់តែច្រើននៅលើផលិតផលថ្មីចំនួន ៣ គឺ Renew, CX និង Run Star Hike ។ ជាងនេះទៅទៀត Run Star Hike ពួកគេគឺបាននាំមកនូវភាពប្លែកថ្មីជាមួយនឹងបាតស្បែកជើងលក្ខណះ zig -zag​​ ដែលធ្វើអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។

PSG x Air Jordan 4

Paris Saint-Germain នៅតែបន្តសហការជាមួយ Jordan Brand, លើកនេះគឹ Air Jordan 4 ជាមួយនឹងការលាយបញ្ចូលពណ៌ស្រដៀងនឹង Fire Red version ។ មាន​ 2ចំនុចដែលត្រូវបានផ្លាស់ប្តូរនោះគឺឡូហ្គោ Jumpman ត្រង់ចំនុចកែងជើងដែលត្រូវបានប្តូរទៅជានិមិត្តរូបរបស់ក្រុម Paris Saint-Germain រួមជាមួយស្លាកតូចមួយដែលមានពាក្យថា PANAME (ឈ្មោះហៅក្រៅនៃរដ្ឋធានីប៉ារីស) ដែលភ្ជាប់នៅចំហៀងផ្នែខាងមុខ។ហើយដំណឹងល្អមួយទៀតគឺស្បែកជើងនេះត្រូវបានធ្វើឡើងសម្រាប់ទំហំតូចផងដែរ។

adidas YEEZY 700 V3 “Srphym” Colorway Surface

បន្ទាប់ពីមានការប្រកាសថា Yeezy 350 Bred នឹងត្រឡប់មកវិញនៅខែធ្នូខាងមុខនេះ Yeezy 700 v3 “Srphym”ក៏នឹងមកដល់ឆាប់ៗនេះដែរ។ ស្បែកជើងនេះបានប្រើក្រណាត់ចាក់ពណ៍ខ្មៅនៅផ្នែកខាងលើជិតកជើង​ និង​រំលេចដោយពណ៍លឿងស្រស់នៅផ្នែកខាងក្រៅទាំងសងខាងដោយមានទ្រនង់រាងដូចឆ្អឹងគ្របពីលើ។ចំនែកបាតស្បែកជើងវិញគឺមានពណ៍ប្រផេះ មើលទៅស្រស់ស្អាតខ្លាំងណាស់។

Valentino x Onitsuka Tiger Mexico 66

បន្ទាប់ពីមានការបង្ហាញនៅឯ Paris Fashion Week FW20 នៅក្នុងខែមករា, Valentino និង Onitsuka Tiger បានចេញជាផ្លូវការនូវ Mexico 66 ដែលជាការសហការរបស់ពួកគេ។គំនិតច្នៃម៉ូតដោយនាយកផ្នែកច្នៃម៉ូតរបស់ Valentino លោក Pierpaolo Piccioli ការផ្តល់ជូនមានបួនស្ទាយ៏។ បួនពណ៌នេះមានពណ៌ស្រស់ៗបីពណ៌ ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌លឿង និងមួយទៀតគឺពណ៌សធម្មតា។ជាការពិតណាស់ Mexico 66 បានក្លាយជាទីពេញនិយមនៃពិភពម៉ូតជាយូរមកហើយ៖ ការតុបតែង Valentino ទាំងនេះធ្វើតាមម៉ូត Givenchy ពីរម៉ូតដែលបានចេញលក់នៅខែមិថុនាឆ្នាំ ២០១៩ ។ ទាំង ៤គូពី Valentino x Onitsuka Tiger Mexico 66 គ្រោងនឹងចេញលក់នៅថ្ងៃទី ១៧ ខែកក្កដាហើយនឹងលក់រាយក្នុងតម្លៃ ៥៤០ ដុល្លារ។វានឹងមានលក់នៅលើ webstore Valentino និងនៅតាមហាងលក់រាយរបស់ Valentino នៅក្នុង Fifth Avenue, Bal […]

Nike Air Max 95 ជាមួយនឹងពណ៌ចម្រុះ “Barely Rose”

ដើម្បីអបអរសាទរខួប ២៥ ឆ្នាំរបស់ខ្លួន Air Max 95 បានបញ្ចេញនូវពណ៌ថ្មីគួរឱ្យចាប់អារម្មណ៍។ពីពណ៌ចម្រុះដូច“Neon”ទៅជាពណ៌ចម្រុះថ្មីដែលបង្កើតពីពណ៌មូលដ្ឋានដែលមានរួចនៅលើ AM95។ ពណ៌ចម្រុះចុងក្រោយរបស់ Air Max 95 បានផលិតតែទំហំស្រីហើយពណ៌ក៏មានលក្ខណៈជាមនុស្សស្រីផងដែរ។ខណៈដែលមិនប្រើពណ៌ឆើតឆាយខ្លាំងក៏នៅតែមើលទៅទន់ភ្លន់ទាក់ទាញ។ Pink Barely Rose ត្រូវបានគ្របដណ្ដប់នៅផ្នែកខាងមុខនៃចុងម្រាមជើងភ្ជាប់ទៅនឹងអណ្តាតស្បែកជើងនិងឆ្នូតទឹករលកចំកណ្តាល​ ហើយឆ្នូតទឹករលកផ្សេងទៀតមានពណ៌លឿងនិងខៀវ។ពណ៌ខ្មៅត្រូវបានប្រើនៅលើឈ្មោះដែលនៅលើអណ្តាតស្បែកជើង ឡូហ្គូនិងនៅបាតស្បែកជើង។

Michael Jordan បានឈ្នះបណ្តឹងដើម្បីទទួលបានពាណិជ្ជសញ្ញារបស់គាត់នៅប្រទេសចិន

ក្នុងឆ្នាំ ២០១២ Jordan បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងម៉ាកយីហោ Qiaodan Sports ដោយសារតែស្លាកយីហោនិងម៉ាកយីហោរបស់ពួកគេមានភាពបំភាន់។Qiaodan (乔丹) គឺជាការបញ្ចេញសំឡេងឈ្មោះ Jordan ជាភាសាចិនកុកងឺ – chee-ow dahn;Quiodan Sports ក៏មានឡូហ្គូអ្នកលេងបាល់បោះស្រដៀងនឹង Jumpman ដែរ។ បណ្តឹងនេះមានរយៈពេល ៨ ឆ្នាំជាមួយនឹងការផ្លាស់ប្តូរជាច្រើន។ការចាប់ផ្តើមដ៏លំបាកសម្រាប់ Jordan នៅពេលដែលគាត់ត្រូវបានគេព្យាយាមធ្វើអោយចាញ់បណ្តឹងដោយតុលាការថ្នាក់ក្រោមនិងតុលាការក្រុងប៉េកាំង។ បន្ទាប់ពីនោះលោកបានបន្តដាក់ពាក្យបណ្តឹងទៅតុលាការកំពូលនិងទទួលបានសាលដីកាអនុគ្រោះ។ ដូច្នោះហើយតុលាការបានទទួលស្គាល់សិទ្ធិក្នុងការសរសេរភាសាចិនកុកងឺនៃឈ្មោះរបស់ Jordan ប៉ុន្តែ Qiaodan Sports នៅតែមានសិទ្ធិប្រើការសរសេរឡាតាំង (Qiaodan) ។ ហើយឥឡូវនេះវាបានបញ្ចប់ដោយជ័យជំនះចុងក្រោយបានទៅខាងJordan ។ សេចក្តីសម្រេចនេះបានបញ្ចប់ជម្លោះផ្លូវច្បាប់រយៈពេល ៨ ឆ្នាំរវាង Jordan និង Qiaodan សេចក្តីសម្រេចរបស់តុលាការកំពូលបានលុបចោលសាលក្រមពីរលើកមុនដែលគាំទ្រដល់ក្រុមហ៊ុនចិន។ ច្បាប់កំណត់ម៉ាកសញ្ញាបានហាមឃាត់មិនឱ្យ Qiaodan Sports ប្រើប្រាស់ការបកប្រែភាសាចិនរបស់ឈ្មោះ Jordan ទៅជាQiao Dan … ទោះយ៉ាងណាតុលាការជាន់ខ្ពស់បានសំរេចអោយ Qiaodan ប្រើប្រាស់ឈ្មោះរបស់ខ្លួនជាភាសា Romanized English ។ […]

យីហោធំៗ ពីរក្នុងរកំឡុងពេលរីករាលដាល: Nike បិទ – adidas បើក😷

ក្រុមហ៊ុន Nike បានប្រកាសផ្អាកដំណើរការហាងទាំងអស់របស់ខ្លួននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៦ ខែមីនាដល់ថ្ងៃទី ២៧ ខែមីនា(រាល់សកម្មភាពតាមអ៊ិនធឺរណែតនៅតែដំណើរការធម្មតា) និងតំបន់ជាច្រើនទៀតដូចជា អូស្រ្តាលី ញូហ្សេឡែន កាណាដា … ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា។គិតត្រឹមឆ្នាំ ២០១៩ Nike មាន ៣៨៤ ហាងនៅអាមេរិកនិងមានហាងអន្តរជាតិជាង ៧៥០ ។ ទន្ទឹមនឹងនេះដែរហាង adidas នឹងរក្សាប្រតិបត្តិការធម្មតា៖ “ការបិទទ្វារគឺមានភាពងាយស្រួល ការដែលបន្តបើកក្នុងបរិស្ថានដែលមានសុខភាពល្អទាមទារភាពក្លាហានការតស៊ូនិងការផ្តោតអារម្មណ៍” ។ លោក Kasper Rorsted នាយកប្រតិបត្តិក្រុមហ៊ុន adidas បានមានប្រសាសន៍ដូច្នេះ។

សូមមើលព័ត៌មានលម្អិតផលិតផលស្បែកជើងទាំងអស់ពី Beyoncé x adidas

នៅថ្ងៃទី ១៨ ខែមករាយើងបានឃើញរូបភាពជាផ្លូវការរបស់ផលិតផលស្បែកជើងទាំងអស់ដោយមានការសហការជាមួយ Ivy Park ដែលជាយីហោបង្កើតឡើងដោយ Beyoncé ហើយនឹងដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងរបស់នាងជាមួយ adidas សរុបមក COLLECTION នេះមានផលិតផលរហូតដល់ទៅ ៤ – ដោយ Nite Jogger មាន២ពណ៌។ពណ៌ចម្បងលើម៉ូដែលស្បែកជើងក៏ដូចជា collection ទាំងមូលគឺពណ៌ Maroon និងពណ៌ទឹកក្រូច។លើសពីនេះទៀតនៅលើខ្សែស្បែកជើងនៃម៉ូដែលស្បែកជើងទាំងបួនត្រូវបានប្រើឧបករណ៍សំរាប់ទាញបន្ធូរ រឺបន្តឹង។ ចំនុចពិសេសមួយទៀតរបស់ស្បែកជើងនេះគឺ ខ្សែវិញដែលនៅខាងក្រោយភ្ជាប់ទៅតួស្បែកជើងនិងភ្ជាប់ទៅនឹងខ្សែចង។ អ្វីដែលគួរឱ្យកត់សំគាល់បំផុតនៅក្នុង COLLECTION នេះគឺការរចនាម៉ូដថ្មីដែលនាំមកនូវការរួមបញ្ចូលគ្នារវាង Samba និង Forum ។ ឈ្មោះជាផ្លូវការរបស់ស្បែកជើងនេះគឺ Sleek Super 72 ។ នេះជាការប៉ុនប៉ងបន្ទាប់របស់ adidas គឺនឹងផ្តោតទៅលើស្ត្រីដោយប្រើម៉ូដែល Sleek ដែលត្រូវបានបង្កើតឡើងដោយ Kendall Jenner កាលពីដើមឆ្នាំមុន។ ជាមួយនឹងការសហការរវាង Beyoncé និង Adidas ប្រហែលជា Adidas មានឱកាសច្រើនជាង Nike នៅក្នុងទីផ្សារស្បែកជើងប៉ាតារបស់ស្ត្រី។ មានតែ […]

មួយក្នុងចំណោមពណ៌ចម្រុះដែលនៅលើ Air Jordan 1 ដែលថ្មីៗនេះ”Shattered Backboard”បានត្រលប់មកវិញជាមួយនឹងស្បែកជើងក “ ទាប” គួរឱ្យចាប់អារម្មណ៍។

ចាប់តាំងពីត្រូវបានចេញម៉ូតជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥”Shattered Backboard” ដែលមានពណ៌ចម្រុះដែលរចនាពីលើ Air Jordan 1 បានក្លាយជាស្បែកជើងមួយដែលគេចាប់បំផុតនាពេលបច្ចុប្បន្ននេះ។ ដោយយល់ច្បាស់ពីភាពទាក់ទាញដ៏ធំសម្បើមនៃស្បែកជើងនាពេលថ្មីៗនេះ Air Jordan បាន ចេញស្បែកជើងកទាបដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ។ជាការពិតស្បែកជើងនៅតែស្រស់ស្អាត គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ។ Shattered Backboard ត្រូវបានរចនាឡើងជាមួយនឹងពណ៏ដែលធ្លាប់បានបង្ហាញនៅលើ Air Jordan 1 ដូចជាពណ៌ទឹកក្រូចខ្មៅនិងសស្បែកជើងនៅតែមានភាពទាក់ទាញខ្លាំងណាស់បើទោះបីជាវាគ្រាន់តែជាម៉ូត កទាបក៏ដោយ។ សម្ភារៈស្បែកដែលត្រូវបានប្រើលើផលិតផលនេះមិនមានការផ្លាស់ប្តូរទេបើធៀបទៅនឹងម៉ូដែល 1sធម្មតាហើយបានផ្តល់ជូននូវតម្លៃដែលកាន់តែអាចទទួលយកបាន។វាជាស្បែកជើងកទាបដែលអាចពាក់ជាមួយនឹងសម្លៀកបំពាក់បានយ៉ាងងាយស្រួលជាងការពាក់ស្បែកជើងកខ្ពស់ទៅទៀត។ជាពិសេស ពណ៌ទឹកក្រូចភ្លឺនឹងក្លាយជាជម្រើសទីមួយសម្រាប់មនុស្សវ័យក្មេងដែលមានភាពស្វាហាប់និងច្នៃប្រឌិត។ អ្នកក៏នឹងសម្គាល់ឃើញរូបរាងរបស់ឡូហ្គូ“ ២៣” ដែលនៅជាប់នឹងស្លាកសញ្ញា swoosh ធំនៅលើដងខ្លួនរបស់ស្បែកជើងនិងរូបសញ្ញា“ Jumpman” ពណ៌សនៅលើអណ្តាតស្បែកជើង។ If you want to see other product from adidas please, visit Nike shop of Shashii Store, or can send message to us for order all version!

ភ្លាមៗក្រុមហ៊ុន COMME des GARÇONSបានចេញម៉ូតចំនួនពីរជាមួយនឹង Air Jordan 1។

COMME des GARÇONSនិង Jordan Brand ច្បាស់ជាមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល នៅពេលដែលពួកគេបានបញ្ចេញម៉ូតដោយមានការរំពឹងទុកគឺ Air Jordan 1 ដោយមនុស្សមិនបានរំពឹងទុក។ ស្បែកជើងរួមពីការសហការថ្មីបំផុតពី Jordan Brand និង COMME des GARÇONSត្រូវបានប្រកាសជាផ្លូវការនិងណែនាំដល់អ្នកគាំទ្រនៅក្នុងរដូវរងាឆ្នាំ២០១៩ របស់យីហោយក្សរស់បារាំងគឺ“ COMME des GARÇONS” ។ ដូច្នោះហើយវាត្រូវបានគេចាត់ទុកថាជា ម៉ូដដ៏ទាន់សម័យបំផុតរបស់ “Air Jordan 1 Retro High” នាពេលកន្លងមក។ ដូចដែលយើងបានឃើញរួចមកហើយក្រុមហ៊ុន COMME des GARÇONSនិង Jordan Brand បានគោរពចំពោះវប្បធម៌របស់អ្នកជិះម៉ូតូជាមួយនឹងការរចនាដោយការផ្តោតទៅលើស្បែកនិងគ្រឿងសំភារះដែក។ ត្រូវបានរចនាឡើងដយពណ៏“ ស” និង“ ខ្មៅ” ដែលមានតែមួយគត់សំរាប់ Air Jordan 1 អ្វីដែលពិសេសគឺការរចនាលើអណ្តាតស្បែកជើងរដែលត្រូវបានបំផុសគំនិតដោយការរចនាតាមម៉ូតស្បែកជើងអ្នកលេងម៉ូតូ។ ការប្រើប្រាស់ដែករចនានៅលើស្បែកជើងមាន លេវដែក,គន្លឹះដែក និងក្រវិលដែកនៅជុំវិញផ្នែកាងលើនៃស្បែកជើង។ ស្លាកសញ្ញាយីហោមានចាប់ពី ពាក់កណ្តាលនៃស្បែកជើង,កជើង និង កែងជើង រួមជាមួយនឹងផ្លាក […]