របៀបថែរក្សាស្បែកអោយបានស្អាតនិងត្រឹមត្រូវ

1. ស្គាល់ប្រភេទស្បែករបស់ខ្លួនឯង ការស្វែងយល់និងស្គាល់ច្បាស់ពីប្រភេទស្បែករបស់ខ្លួនឯងគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែយល់ដឹងដើម្បីអោយអ្នកអាចជ្រើសរើសផលិតផលបានសាកសមទៅនឹងប្រភេទស្បែករបស់អ្នក។ប្រសិនបើអ្នកមិនបានដឹងឬស្គាល់ច្បាស់ពីប្រភេទស្បែករបស់អ្នកនិងបង្ករឱ្យមានការរលាក ស្ងួត កើតអាច៍រុយជាដើម ហើយវាក៏អាចធ្វើអោយអ្នកចាស់មុនអាយុដោយការប្រើផលិតផលខុស។ 2. ដឹងពីវិធីនិងជំហ៊ាននៃការប្រើផលិតផលថែរក្សាស្បែក ប្រសិនបើអ្នកមិនអនុវត្តការប្រើផលិតផលថែរក្សាស្បែករបស់អ្នកតាមលំដាប់លំដោយនោះវានឹងមិនមានប្រសិទ្ធភាពទេ។ទូទៅគឺត្រូវប្រើផលិតផលដែលមានរូបមន្តស្រាលបំផុតជាមុនសិនដើម្បីឱ្យងាយជ្រាបចូលស្បែក។អ្នកគួរចៀសវាងការប្រើផលិតផលច្រើនជ្រុលពេកផងដែរ គួរតែប្រើបរិមាណសមល្មមបានហើយ (ម៉ាស្សាថ្នមៗយ៉ាងហោចណាស់ពីរបីនាទីដើម្បីអោយជ្រាបចូលស្បែកបានល្អនិងជួយបន្តឹងស្បែកផងដែរ) ។ 3. គួរលាងសម្អាតមុខទ្វេដងនៅពេលយប់ ការលាងសំអាតទ្វេដងនឹងជួយផ្លាស់ប្តូរស្បែករបស់អ្នកទាំងស្រុង។តាមរយៈការសម្អាតមុខពីរដងដើម្បីធានាបានថាភាពកខ្វក់ បាក់តេរី ប្រេងនិងជាតិពុលដែលបានជាប់នៅលើស្បែករបស់អ្នកត្រូវបានកម្ចាត់ចោល និងល្អសំរាប់ការប្រើផលិតផលថែរក្សាស្បែកពេលយប់ផងដែរ។ 4. កុំប្រើផលិតផលដែលផុតកំណត់ ការប្រើផលិតផលដែលហួសកាលបរិច្ឆេទ វាមានផលអាក្រក់ណាស់សម្រាប់ស្បែករបស់អ្នក។អ្នកគួរតែកត់និងបិទចំណាំថ្ងៃដែលអ្នកបានបើកប្រើ និងថ្ងៃផុតកំណត់នៅលើដបដើម្បីជៀសវាងការភ្លេច  ហើយអ្នកអាចមើលរយះពេលប្រើប្រាស់នៅលើដបផលិតផលរបស់អ្នកពីរយះពេលប៉ុន្មានដែលអាចប្រើបានបន្ទាប់ពីបើកគំរប។ផលិតផលដែលហួសកាលបរិច្ឆេទវាអាចផលិតជាតិពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដូចជាស្បែករបស់អ្នក។ប្រសិនបើអ្នកឃើញនៅលើដបផលិតផលរបស់អ្នកមានរូបដូចខាងក្រោមនេះមានន័យថាអ្នកអាចប្រើបានរយះពេល 12ខែបន្ទាប់ពីបើកគំរ 5. ប្រើឡេការពារកម្តៅថ្ងៃជាប្រចាំ ការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយការពារស្បែករបស់អ្នកពីកម្តៅថ្ងៃ។ទោះបីជាអ្នកមិនចេញទៅក្រៅ រឺនៅក្រោមពន្លឺព្រះអាទិត្យក៏អ្នកមិនអាចទុកស្បែករបស់អ្នកអោយទរទេដោយមិនប្រើឡេការពារកម្តៅថ្ងៃដែរ ដាច់ខាតគឺត្រូវតែប្រើ។ 6. កុំភ្លេចថែរក្សាស្បែកករបស់អ្នក ការធ្វេសប្រហែសក្នុងការថែរក្សាស្បែកនៅបរិវេណកគឺជាកំហុសមួយក្នុងការថែរក្សាស្បែកដែលមនុស្សមួយចំនួនបានមើលរំលងដោយមិនដឹងខ្លួន។ដូច្នេះអ្នកគួរតែប្តូរទម្លាប់មកថែរក្សាស្បែកទាំងមូលរបស់អ្នក នេះមានន័យថាអ្នកត្រូវតែសម្អាត និងលាបផលិតផលថែរក្សាស្បែកទៅលើបរិវេណករបស់អ្នកអោយបានជាប្រចាំដូចគ្នា។ 7.ប្រភេទស្បែករបស់អ្នកនឹងផ្លាស់ប្តូរនៅពេលវ័យរបស់អ្នកកាន់តែចាស់ ស្បែករបស់មនុស្សគ្រប់រូបតែងតែផ្លាស់ប្តូរនិងប្រែប្រួលទៅតាមបរិដ្ឋានជុំវិញ។នេះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរការថែរក្សាស្បែករបស់អ្នកទៅតាមអាយុរបស់អ្នក។នៅពេលអ្នកមានអាយុកាន់តែច្រើនកម្រិតនៃកូឡាជែននៅក្នុងស្បែករបស់អ្នកចាប់ផ្តើមធ្លាក់ចុះ ហើយស្បែករបស់អ្នកនឹងប្រែទៅជាស្ងួត។អ្នកគួរតែចំណាយពេលដើម្បីពិនិត្យមើលការផ្លាស់ប្តូរស្បែករបស់អ្នកនៅពេលអ្នកកាន់តែចាស់ដូច្នេះអ្នកអាចថែរក្សាទៅតាមការវិវឌ្ឍនៃស្បែករបស់អ្នកបានយ៉ាងល្អ។ 8. ការផឹកទឹកគ្រប់គ្រាន់ មិនថាផលិតផលដែលអ្នកកំពុងប្រើល្អ រឺថ្លៃកំរិតណាទេ ប្រសិនបើអ្នកមិនបានផឹកទឹកអោយបានគ្រប់គ្រាន់នោះស្បែករបស់អ្នកនឹងមិនមានសុខភាពទេ។អ្នកគួរតែផឹកទឹកឱ្យបានច្រើន វាក៏ជាផ្នែកមួយសំខាន់ក្នុងការថែរក្សាស្បែកដែរ។ប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់ទេវាអាចធ្វើឱ្យស្បែករបស់អ្នកស្រអាប់ និងឆាប់ជ្រីវជ្រួញ (អ្នកគួរតែផឹកទឹកអោយបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ) ។

Converse Run Star Hike

Run Star Hike ត្រូវបានរចនាថ្មីនៅលើទំរងើស្បែកជើងចាស់។បន្ទាប់ពីទទួលបានការពេញនិយមសំរាប់ High-Top version, Converse បានបន្តបញ្ចេញ version Low-Top ដើម្បីបង្កើតភាពលេចធ្លោមួយនៅក្នុងពិភពនៃការរចនាស្បែកជើងប៉ាតានាពេលថ្មីៗនេះ។ បន្ទាប់ពីការផ្លាស់ប្តូរទំរង់នៃការរចនាម៉ូដ Converse បានអនុវត្តនូវយុទ្ធសាស្ត្រវិនិយោគទាក់ទងនឹង“Product Marketing” កាន់តែច្រើននៅលើផលិតផលថ្មីចំនួន ៣ គឺ Renew, CX និង Run Star Hike ។ ជាងនេះទៅទៀត Run Star Hike ពួកគេគឺបាននាំមកនូវភាពប្លែកថ្មីជាមួយនឹងបាតស្បែកជើងលក្ខណះ zig -zag​​ ដែលធ្វើអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។

PSG x Air Jordan 4

Paris Saint-Germain នៅតែបន្តសហការជាមួយ Jordan Brand, លើកនេះគឹ Air Jordan 4 ជាមួយនឹងការលាយបញ្ចូលពណ៌ស្រដៀងនឹង Fire Red version ។ មាន​ 2ចំនុចដែលត្រូវបានផ្លាស់ប្តូរនោះគឺឡូហ្គោ Jumpman ត្រង់ចំនុចកែងជើងដែលត្រូវបានប្តូរទៅជានិមិត្តរូបរបស់ក្រុម Paris Saint-Germain រួមជាមួយស្លាកតូចមួយដែលមានពាក្យថា PANAME (ឈ្មោះហៅក្រៅនៃរដ្ឋធានីប៉ារីស) ដែលភ្ជាប់នៅចំហៀងផ្នែខាងមុខ។ហើយដំណឹងល្អមួយទៀតគឺស្បែកជើងនេះត្រូវបានធ្វើឡើងសម្រាប់ទំហំតូចផងដែរ។

adidas YEEZY 700 V3 “Srphym” Colorway Surface

បន្ទាប់ពីមានការប្រកាសថា Yeezy 350 Bred នឹងត្រឡប់មកវិញនៅខែធ្នូខាងមុខនេះ Yeezy 700 v3 “Srphym”ក៏នឹងមកដល់ឆាប់ៗនេះដែរ។ ស្បែកជើងនេះបានប្រើក្រណាត់ចាក់ពណ៍ខ្មៅនៅផ្នែកខាងលើជិតកជើង​ និង​រំលេចដោយពណ៍លឿងស្រស់នៅផ្នែកខាងក្រៅទាំងសងខាងដោយមានទ្រនង់រាងដូចឆ្អឹងគ្របពីលើ។ចំនែកបាតស្បែកជើងវិញគឺមានពណ៍ប្រផេះ មើលទៅស្រស់ស្អាតខ្លាំងណាស់។

វិធីសម្អាតស្បែកជើងប៉ាតា

វិធីសម្អាតដោយដៃហើយនៅពេលណាអ្នកអាចប្រើម៉ាស៊ីនបោកគក់បាន។ គ្មានអារម្មណ៍ណាល្អរជាងពេលបើកប្រអប់ស្បែកជើងថ្មីនោះទេ។ប៉ុន្តែនៅពេលដែលយកពួកគេចេញពីប្រអប់និងដើរនៅតាមផ្លូវជៀសមិនផុតពីធ្វើអោយស្បែកជើងរបស់អ្នកមានស្នាមប្រឡាក់នោះទេ។ ដូច្នេះតើអ្នកត្រូវរក្សាស្បែកជើងប៉ាតារបស់អ្នកយ៉ាងដូចម្តេច? សូមមើលដំណើរការរៀបរាប់ជាជំហានៗ របស់យើងដើម្បីរៀនពីវិធីមួយចំនួនក្នុងការលាងសម្អាតស្បែកជើងក្រណាត់ រឺ ស្បែកជើងកាមេញីនិងរបៀបសម្អាតស្បែកជើងនៅក្នុងម៉ាស៊ីនបោកគក់។ ជំហានទី ១ គោះស្បែកជើងទាំង2​ អោយជ្រុះធូលីជាមុនសិនបន្ទាប់មកប្រើច្រាសទន់ដូចជាច្រាសដុសធ្មេញដើម្បីបោសសំអាតភាពកខ្វក់។ ជំហានទី ២ ប្រើក្រណាត់ដើម្បីជូតស្នាមប្រឡាក់ថ្នមៗដោយប្រើសាប៊ូបោកខោអាវលាយជាមួយទឹកក្តៅឧណ្ហៗ(សាប៊ូធម្មតាមិនបង្កឱ្យចេញពណ៌) ។ ជំហានទី ៣ យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅដែលគ្មានសាប៊ូ។ បើចាំបាច់ប្រើច្រាសដុសធ្មេញទន់ជ្រលក់ក្នុងទឹកដើម្បីសម្អាតគែមបាតស្បែកជើង។ ជំហានទី ៤ វិធីល្អបំផុតដើម្បីសម្ងួតស្បែកជើងគឺត្រូវទុកឱ្យស្ងួតដោយធម្មជាតិ។គួរដាក់នៅខាងក្រៅផ្ទះក្រោមពន្លឺព្រះអាទិត្យដោយប្រយោលនិងមានខ្យល់អាកាសល្អបំផុតប៉ុន្តែយើងមិនគួរដាក់ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់យូរពេកទេនឹងធ្វើឱ្យឆាប់ខូច។ ជំហានទី ៥ យកខ្សែរនិងទ្រនាប់ខាងក្នុងចេញដាក់ចូលទៅក្នុងថង់ក្រណាត់រួចដាក់បោកក្នុងម៉ាស៊ីនបោកគក់ជាមួយសាប៊ូបោកខោអាវអាចជួយលុបបំបាត់ក្លិនមិនល្អ(ប្រសិនបើមានម៉ាស៊ីនបោកគក់)។បើគ្មានម៉ាស៊ីនបោកគក់អាចប្រើច្រាសដុសធ្មេញដើម្បីដុសថ្នមៗជាមួយថ្នាំដុសធ្មេញ​ រឺ​ជាមួយសាប៊ូបោកខោអាវក៏បាន។ត្រូវប្រយ័តត្រង់ logo រឹអក្សរ។         សូមអរគុណសំរាប់ការទស្សនា!

Valentino x Onitsuka Tiger Mexico 66

បន្ទាប់ពីមានការបង្ហាញនៅឯ Paris Fashion Week FW20 នៅក្នុងខែមករា, Valentino និង Onitsuka Tiger បានចេញជាផ្លូវការនូវ Mexico 66 ដែលជាការសហការរបស់ពួកគេ។គំនិតច្នៃម៉ូតដោយនាយកផ្នែកច្នៃម៉ូតរបស់ Valentino លោក Pierpaolo Piccioli ការផ្តល់ជូនមានបួនស្ទាយ៏។ បួនពណ៌នេះមានពណ៌ស្រស់ៗបីពណ៌ ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌លឿង និងមួយទៀតគឺពណ៌សធម្មតា។ជាការពិតណាស់ Mexico 66 បានក្លាយជាទីពេញនិយមនៃពិភពម៉ូតជាយូរមកហើយ៖ ការតុបតែង Valentino ទាំងនេះធ្វើតាមម៉ូត Givenchy ពីរម៉ូតដែលបានចេញលក់នៅខែមិថុនាឆ្នាំ ២០១៩ ។ ទាំង ៤គូពី Valentino x Onitsuka Tiger Mexico 66 គ្រោងនឹងចេញលក់នៅថ្ងៃទី ១៧ ខែកក្កដាហើយនឹងលក់រាយក្នុងតម្លៃ ៥៤០ ដុល្លារ។វានឹងមានលក់នៅលើ webstore Valentino និងនៅតាមហាងលក់រាយរបស់ Valentino នៅក្នុង Fifth Avenue, Bal […]

Nike Air Max 95 ជាមួយនឹងពណ៌ចម្រុះ “Barely Rose”

ដើម្បីអបអរសាទរខួប ២៥ ឆ្នាំរបស់ខ្លួន Air Max 95 បានបញ្ចេញនូវពណ៌ថ្មីគួរឱ្យចាប់អារម្មណ៍។ពីពណ៌ចម្រុះដូច“Neon”ទៅជាពណ៌ចម្រុះថ្មីដែលបង្កើតពីពណ៌មូលដ្ឋានដែលមានរួចនៅលើ AM95។ ពណ៌ចម្រុះចុងក្រោយរបស់ Air Max 95 បានផលិតតែទំហំស្រីហើយពណ៌ក៏មានលក្ខណៈជាមនុស្សស្រីផងដែរ។ខណៈដែលមិនប្រើពណ៌ឆើតឆាយខ្លាំងក៏នៅតែមើលទៅទន់ភ្លន់ទាក់ទាញ។ Pink Barely Rose ត្រូវបានគ្របដណ្ដប់នៅផ្នែកខាងមុខនៃចុងម្រាមជើងភ្ជាប់ទៅនឹងអណ្តាតស្បែកជើងនិងឆ្នូតទឹករលកចំកណ្តាល​ ហើយឆ្នូតទឹករលកផ្សេងទៀតមានពណ៌លឿងនិងខៀវ។ពណ៌ខ្មៅត្រូវបានប្រើនៅលើឈ្មោះដែលនៅលើអណ្តាតស្បែកជើង ឡូហ្គូនិងនៅបាតស្បែកជើង។

ហេតុអ្វីបានជាផលិតផលពី US, EU, Korea…… តែផលិតនៅ China,Vietnam… ?

អតិថិជនជាច្រើនបានសាកសួរអំពីសំណួរនេះហើយយើងជឿជាក់ថាមនុស្សជាច្រើនក៏មានសំណួរដូចគ្នាដែរ ដូច្នេះថ្ងៃនេះយើងនឹងស្រាយចម្ងល់ជូនអតិថិជននិងអ្នកគាំទ្ររបស់យើងអោយបាត់សង្ស័យចំពោះសំណួរនេះ យើងគួរតែចាប់ផ្តើមជាមួយនឹងគំនិត “Country of Origin” ៖ យោងតាម Wikipedia ៖ Country of origin  (COO) is the country of manufacture, production, or growth where an article or product comes from.  តាមការបកប្រែជាភាសាខ្មែរ: Country of origin (COO)គឺជាប្រទេសដែលផលិតផលិតកម្មឬកន្លែងដែលផលិតផលនាំមក។ មានច្បាប់ខុសគ្នានៃប្រភពដើមក្រោមច្បាប់ជាតិនិងសន្ធិសញ្ញាអន្តរជាតិ។ វាស្មុគស្មាញណាស់។ ប៉ុន្តែជាទូទៅគេសុទ្ធសឹងតែដាក់ឈ្មោះរបស់ប្រទេសដែលបានផ្គុំធាតុផលិតផលចូលគ្នា បញ្ចប់ការផលិតផលិតផលជាប្រទេសដែលផលិត។ មានយីហោម៉ូតធំៗជាច្រើនដែលពួកគេស្រាវជ្រាវបង្កើតបច្ចេកវិទ្យារចនានៅក្នុងក្រុមហ៊ុនរបស់ពួកគេបន្ទាប់មកពួកគេដាក់រោងចក្ររបស់ពួកគេនៅក្នុងប្រទេសដែលមានតំលៃពលកម្មទាបដូចជាប្រទេសចិន វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា ឥណ្ឌា … ហើយបញ្ជូនសំភារៈទៅរោងចក្ររបស់ពួកគេដើម្បីបញ្ចូលគ្នានិងបញ្ចប់ការផលិតនិងបានជាផលិតផលសំរេច។ បន្ទាប់មកផលិតផលទាំងនោះត្រូវបាននាំចូលទៅក្រុមហ៊ុនមេនៅ US, UK, Japan, Korea…វិញ បន្ទាប់មកពួកគេចាប់ផ្តើមលក់វាទៅលើទីផ្សារ។ តើគុណភាពរវាងផលិតផលម៉ាកល្បីៗទាំងនោះនៅទូទាំងពិភពលោកនិងផលិតផលម៉ាកក្នុងស្រុកមកពីប្រទេសចិន វៀតណាម ថៃ​ រឺកម្ពុជា…ខុសគ្នាយ៉ាងដូចម្តេចបើពួកគេទាំងអស់ត្រូវបានផលិតនៅក្នុងប្រទេសតែមួយ? ភាពខុសគ្នានៃគុណភាពផលិតផល។ ឧទាហរណ៍ adidas និង Nike […]

Michael Jordan បានឈ្នះបណ្តឹងដើម្បីទទួលបានពាណិជ្ជសញ្ញារបស់គាត់នៅប្រទេសចិន

ក្នុងឆ្នាំ ២០១២ Jordan បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងម៉ាកយីហោ Qiaodan Sports ដោយសារតែស្លាកយីហោនិងម៉ាកយីហោរបស់ពួកគេមានភាពបំភាន់។Qiaodan (乔丹) គឺជាការបញ្ចេញសំឡេងឈ្មោះ Jordan ជាភាសាចិនកុកងឺ – chee-ow dahn;Quiodan Sports ក៏មានឡូហ្គូអ្នកលេងបាល់បោះស្រដៀងនឹង Jumpman ដែរ។ បណ្តឹងនេះមានរយៈពេល ៨ ឆ្នាំជាមួយនឹងការផ្លាស់ប្តូរជាច្រើន។ការចាប់ផ្តើមដ៏លំបាកសម្រាប់ Jordan នៅពេលដែលគាត់ត្រូវបានគេព្យាយាមធ្វើអោយចាញ់បណ្តឹងដោយតុលាការថ្នាក់ក្រោមនិងតុលាការក្រុងប៉េកាំង។ បន្ទាប់ពីនោះលោកបានបន្តដាក់ពាក្យបណ្តឹងទៅតុលាការកំពូលនិងទទួលបានសាលដីកាអនុគ្រោះ។ ដូច្នោះហើយតុលាការបានទទួលស្គាល់សិទ្ធិក្នុងការសរសេរភាសាចិនកុកងឺនៃឈ្មោះរបស់ Jordan ប៉ុន្តែ Qiaodan Sports នៅតែមានសិទ្ធិប្រើការសរសេរឡាតាំង (Qiaodan) ។ ហើយឥឡូវនេះវាបានបញ្ចប់ដោយជ័យជំនះចុងក្រោយបានទៅខាងJordan ។ សេចក្តីសម្រេចនេះបានបញ្ចប់ជម្លោះផ្លូវច្បាប់រយៈពេល ៨ ឆ្នាំរវាង Jordan និង Qiaodan សេចក្តីសម្រេចរបស់តុលាការកំពូលបានលុបចោលសាលក្រមពីរលើកមុនដែលគាំទ្រដល់ក្រុមហ៊ុនចិន។ ច្បាប់កំណត់ម៉ាកសញ្ញាបានហាមឃាត់មិនឱ្យ Qiaodan Sports ប្រើប្រាស់ការបកប្រែភាសាចិនរបស់ឈ្មោះ Jordan ទៅជាQiao Dan … ទោះយ៉ាងណាតុលាការជាន់ខ្ពស់បានសំរេចអោយ Qiaodan ប្រើប្រាស់ឈ្មោះរបស់ខ្លួនជាភាសា Romanized English ។ […]

SNEAKER DICTIONARY

ជាមួយនឹងល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ“ការលេងម៉ូតស្បែកជើង” លែងជាគំនិតប្លែកទៀតហើយក្នុងចំណោមយុវជនកម្ពុជា។ ទាំងនេះនឹងក្លាយជា ‘kicktionary’ – Sneakerពេញលេញបំផុតសម្រាប់អ្នកដែលនិយមស្បែកជើងដើម្បីទំនាក់ទំនងគ្នាប្រកបដោយទំនុកចិត្ត ។ អត្ថបទនេះមានពាក្យទាំងអស់ទាក់ទងទៅនឹងស្បែកជើងប៉ាតា​ជាភាសាអង់គ្លេស។ វាគឺមានភាពងាយស្រួលណាស់នៅពេលដែលអ្នកចង់ដឹងពីអត្ថន័យនៃពាក្យមួយសូមចុច (Ctrl) + F បន្ទាប់មកបញ្ចូលពាក្យនិងឃ្លាដែលអ្នកចង់ដឹងនៅក្នុងប្រអប់ខាងស្តាំខាងលើនៅក្នុង windows របស់អ្នក ។ PART 1: STRUCTURE OF SNEAKER Shank: គឺជាផ្នែកមួយដែលទ្រទ្រង់ដល់រចនាសម្ពន្ធ័ស្បែកជើងដែលស្ថិតនៅចន្លោះទ្រនាប់និងបាតស្បែកជើងហើយជំនួយដល់ផ្នែកខាងក្រោមប្រអប់ជើង ។ shankជួយទ្រទ្រង់ដល់ជើងនិងបង្កើតរចនាសម្ព័នស្បែកជើង ។ Upper: គឺជាផ្នែកខាងលើនៃស្បែកជើង(លើកលែងទ្រនាប់ស្បែកជើង)ជួយឱ្យស្បែកជើងនៅផ្ទាល់ជាប់នឹងជើង។ផ្នែកខាងលើរួមមាន សំភារៈ ការរចនា ពណ៌ ខ្សែក្រវ៉ាត់ឬសូម្បីតែស្លាប… សុទ្ធសឹងតែជាសោភ័ណភាពនៃស្បែកជើង ។ Vamp: គឺជាផ្នែកខាងមុខនៃស្បែកជើងចាប់ពីក្រោយម្រាមជើងដល់រន្ធសម្រាប់ចងខ្សែរនិងអណ្តាតហើយទៅដល់ផ្នែកខាងក្រោយនៃស្បែកជើង ។ Eyelet: ជារន្ធដែលគេប្រើសម្រាប់ស៊កខ្សែរស្បែកជើងចូល ។ Tongue: គឺជាប៉ុងដែលស្ថិតនៅផ្នែកខាងលើនៃស្បែកជើងមានតួរនាទីដើម្បីការពារមិនអោយមានការកកិតរវាងជើងនិងស្បែកជើង ។ Aglets:  គឺជាចុងខ្សែរស្បែកជើងដែលជាធម្មតាត្រូវបានធ្វើពីវត្ថុធាតុដើមដូចជាប្លាស្ទិកសរសៃកាបូន ដែក … (ប្រើសម្រាប់បញ្ចាក់ម៉ាកយីហោ) ដែកចងចុងខ្សែស្បែកជើងកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាងមុន ។ Deubré (lace tag): គឺជាដែកឬផ្លាស្ទិចភ្ជាប់នឹងខ្សែរស្បែកជើងដែលមានស្លាកឈ្មោះទាក់ទងនឹងម៉ាក(ដូចនៅក្នុងរូបថត)។ស្លាកឈ្មោះដែកនេះមិនត្រឹមតែប្រើដើម្បីតែតុបតែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់ពីម៉ាកយីហោផងដែរ ។ Stitching: ខ្សែរ, ថ្នេរ, […]