1. ស្គាល់ប្រភេទស្បែករបស់ខ្លួនឯង

ការស្វែងយល់និងស្គាល់ច្បាស់ពីប្រភេទស្បែករបស់ខ្លួនឯងគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែយល់ដឹងដើម្បីអោយអ្នកអាចជ្រើសរើសផលិតផលបានសាកសមទៅនឹងប្រភេទស្បែករបស់អ្នក។ប្រសិនបើអ្នកមិនបានដឹងឬស្គាល់ច្បាស់ពីប្រភេទស្បែករបស់អ្នកនិងបង្ករឱ្យមានការរលាក ស្ងួត កើតអាច៍រុយជាដើម ហើយវាក៏អាចធ្វើអោយអ្នកចាស់មុនអាយុដោយការប្រើផលិតផលខុស។

2. ដឹងពីវិធីនិងជំហ៊ាននៃការប្រើផលិតផលថែរក្សាស្បែក

ប្រសិនបើអ្នកមិនអនុវត្តការប្រើផលិតផលថែរក្សាស្បែករបស់អ្នកតាមលំដាប់លំដោយនោះវានឹងមិនមានប្រសិទ្ធភាពទេ។ទូទៅគឺត្រូវប្រើផលិតផលដែលមានរូបមន្តស្រាលបំផុតជាមុនសិនដើម្បីឱ្យងាយជ្រាបចូលស្បែក។អ្នកគួរចៀសវាងការប្រើផលិតផលច្រើនជ្រុលពេកផងដែរ គួរតែប្រើបរិមាណសមល្មមបានហើយ (ម៉ាស្សាថ្នមៗយ៉ាងហោចណាស់ពីរបីនាទីដើម្បីអោយជ្រាបចូលស្បែកបានល្អនិងជួយបន្តឹងស្បែកផងដែរ) ។

3. គួរលាងសម្អាតមុខទ្វេដងនៅពេលយប់

ការលាងសំអាតទ្វេដងនឹងជួយផ្លាស់ប្តូរស្បែករបស់អ្នកទាំងស្រុង។តាមរយៈការសម្អាតមុខពីរដងដើម្បីធានាបានថាភាពកខ្វក់ បាក់តេរី ប្រេងនិងជាតិពុលដែលបានជាប់នៅលើស្បែករបស់អ្នកត្រូវបានកម្ចាត់ចោល និងល្អសំរាប់ការប្រើផលិតផលថែរក្សាស្បែកពេលយប់ផងដែរ។

4. កុំប្រើផលិតផលដែលផុតកំណត់

ការប្រើផលិតផលដែលហួសកាលបរិច្ឆេទ វាមានផលអាក្រក់ណាស់សម្រាប់ស្បែករបស់អ្នក។អ្នកគួរតែកត់និងបិទចំណាំថ្ងៃដែលអ្នកបានបើកប្រើ និងថ្ងៃផុតកំណត់នៅលើដបដើម្បីជៀសវាងការភ្លេច  ហើយអ្នកអាចមើលរយះពេលប្រើប្រាស់នៅលើដបផលិតផលរបស់អ្នកពីរយះពេលប៉ុន្មានដែលអាចប្រើបានបន្ទាប់ពីបើកគំរប។ផលិតផលដែលហួសកាលបរិច្ឆេទវាអាចផលិតជាតិពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដូចជាស្បែករបស់អ្នក។ប្រសិនបើអ្នកឃើញនៅលើដបផលិតផលរបស់អ្នកមានរូបដូចខាងក្រោមនេះមានន័យថាអ្នកអាចប្រើបានរយះពេល 12ខែបន្ទាប់ពីបើកគំរ

5. ប្រើឡេការពារកម្តៅថ្ងៃជាប្រចាំ

ការប្រើឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយការពារស្បែករបស់អ្នកពីកម្តៅថ្ងៃ។ទោះបីជាអ្នកមិនចេញទៅក្រៅ រឺនៅក្រោមពន្លឺព្រះអាទិត្យក៏អ្នកមិនអាចទុកស្បែករបស់អ្នកអោយទរទេដោយមិនប្រើឡេការពារកម្តៅថ្ងៃដែរ ដាច់ខាតគឺត្រូវតែប្រើ។

6. កុំភ្លេចថែរក្សាស្បែកករបស់អ្នក

ការធ្វេសប្រហែសក្នុងការថែរក្សាស្បែកនៅបរិវេណកគឺជាកំហុសមួយក្នុងការថែរក្សាស្បែកដែលមនុស្សមួយចំនួនបានមើលរំលងដោយមិនដឹងខ្លួន។ដូច្នេះអ្នកគួរតែប្តូរទម្លាប់មកថែរក្សាស្បែកទាំងមូលរបស់អ្នក នេះមានន័យថាអ្នកត្រូវតែសម្អាត និងលាបផលិតផលថែរក្សាស្បែកទៅលើបរិវេណករបស់អ្នកអោយបានជាប្រចាំដូចគ្នា។

7.ប្រភេទស្បែករបស់អ្នកនឹងផ្លាស់ប្តូរនៅពេលវ័យរបស់អ្នកកាន់តែចាស់

ស្បែករបស់មនុស្សគ្រប់រូបតែងតែផ្លាស់ប្តូរនិងប្រែប្រួលទៅតាមបរិដ្ឋានជុំវិញ។នេះជាមូលហេតុដែលវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរការថែរក្សាស្បែករបស់អ្នកទៅតាមអាយុរបស់អ្នក។នៅពេលអ្នកមានអាយុកាន់តែច្រើនកម្រិតនៃកូឡាជែននៅក្នុងស្បែករបស់អ្នកចាប់ផ្តើមធ្លាក់ចុះ ហើយស្បែករបស់អ្នកនឹងប្រែទៅជាស្ងួត។អ្នកគួរតែចំណាយពេលដើម្បីពិនិត្យមើលការផ្លាស់ប្តូរស្បែករបស់អ្នកនៅពេលអ្នកកាន់តែចាស់ដូច្នេះអ្នកអាចថែរក្សាទៅតាមការវិវឌ្ឍនៃស្បែករបស់អ្នកបានយ៉ាងល្អ។

8. ការផឹកទឹកគ្រប់គ្រាន់

មិនថាផលិតផលដែលអ្នកកំពុងប្រើល្អ រឺថ្លៃកំរិតណាទេ ប្រសិនបើអ្នកមិនបានផឹកទឹកអោយបានគ្រប់គ្រាន់នោះស្បែករបស់អ្នកនឹងមិនមានសុខភាពទេ។អ្នកគួរតែផឹកទឹកឱ្យបានច្រើន វាក៏ជាផ្នែកមួយសំខាន់ក្នុងការថែរក្សាស្បែកដែរ។ប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់ទេវាអាចធ្វើឱ្យស្បែករបស់អ្នកស្រអាប់ និងឆាប់ជ្រីវជ្រួញ (អ្នកគួរតែផឹកទឹកអោយបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ) ។

Leave a Reply

Your email address will not be published. Required fields are marked *