វិធីសម្អាតដោយដៃហើយនៅពេលណាអ្នកអាចប្រើម៉ាស៊ីនបោកគក់បាន។

គ្មានអារម្មណ៍ណាល្អរជាងពេលបើកប្រអប់ស្បែកជើងថ្មីនោះទេ។ប៉ុន្តែនៅពេលដែលយកពួកគេចេញពីប្រអប់និងដើរនៅតាមផ្លូវជៀសមិនផុតពីធ្វើអោយស្បែកជើងរបស់អ្នកមានស្នាមប្រឡាក់នោះទេ។ ដូច្នេះតើអ្នកត្រូវរក្សាស្បែកជើងប៉ាតារបស់អ្នកយ៉ាងដូចម្តេច?

សូមមើលដំណើរការរៀបរាប់ជាជំហានៗ របស់យើងដើម្បីរៀនពីវិធីមួយចំនួនក្នុងការលាងសម្អាតស្បែកជើងក្រណាត់ រឺ ស្បែកជើងកាមេញីនិងរបៀបសម្អាតស្បែកជើងនៅក្នុងម៉ាស៊ីនបោកគក់។

ជំហានទី ១

គោះស្បែកជើងទាំង2​ អោយជ្រុះធូលីជាមុនសិនបន្ទាប់មកប្រើច្រាសទន់ដូចជាច្រាសដុសធ្មេញដើម្បីបោសសំអាតភាពកខ្វក់។

ជំហានទី ២

ប្រើក្រណាត់ដើម្បីជូតស្នាមប្រឡាក់ថ្នមៗដោយប្រើសាប៊ូបោកខោអាវលាយជាមួយទឹកក្តៅឧណ្ហៗ(សាប៊ូធម្មតាមិនបង្កឱ្យចេញពណ៌) ។

ជំហានទី ៣

យកក្រណាត់ជ្រលក់ក្នុងទឹកក្តៅដែលគ្មានសាប៊ូ។ បើចាំបាច់ប្រើច្រាសដុសធ្មេញទន់ជ្រលក់ក្នុងទឹកដើម្បីសម្អាតគែមបាតស្បែកជើង។

ជំហានទី ៤

វិធីល្អបំផុតដើម្បីសម្ងួតស្បែកជើងគឺត្រូវទុកឱ្យស្ងួតដោយធម្មជាតិ។គួរដាក់នៅខាងក្រៅផ្ទះក្រោមពន្លឺព្រះអាទិត្យដោយប្រយោលនិងមានខ្យល់អាកាសល្អបំផុតប៉ុន្តែយើងមិនគួរដាក់ក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់យូរពេកទេនឹងធ្វើឱ្យឆាប់ខូច។

ជំហានទី ៥

យកខ្សែរនិងទ្រនាប់ខាងក្នុងចេញដាក់ចូលទៅក្នុងថង់ក្រណាត់រួចដាក់បោកក្នុងម៉ាស៊ីនបោកគក់ជាមួយសាប៊ូបោកខោអាវអាចជួយលុបបំបាត់ក្លិនមិនល្អ(ប្រសិនបើមានម៉ាស៊ីនបោកគក់)។បើគ្មានម៉ាស៊ីនបោកគក់អាចប្រើច្រាសដុសធ្មេញដើម្បីដុសថ្នមៗជាមួយថ្នាំដុសធ្មេញ​ រឺ​ជាមួយសាប៊ូបោកខោអាវក៏បាន។ត្រូវប្រយ័តត្រង់ logo រឹអក្សរ។        

សូមអរគុណសំរាប់ការទស្សនា!

Leave a Reply

Your email address will not be published. Required fields are marked *